នេះគឺមូលហេតុដែលយើងបង្កើត Healy Wellness!
អ្នកជំនួយដ៏ឆ្លាតវៃ។ គ្រប់ពេលវេលា គ្រប់ទីកន្លែង។
Healy ត្រូវបានបង្កើតឡើងដោយ Marcus Schmieke រួមជាមួយ Nuno Nina៖
មនុស្សល្អខុសពីធម្មតាពីររូបដែលមានចក្ខុវិស័យល្អខុសពីធម្មតា។

Marcus Schmieke
Marcus Schmieke ដែលកើតនៅឆ្នាំ 1966 គឺជាអ្នកបង្កើតថ្មី និងអ្នកអភិវឌ្ឍផលិតផល Healy និង TimeWaver។
អស់ពេលជាច្រើនឆ្នាំ Marcus បានគិតអំពីរបៀបក្នុងការ ឲ្យមនុស្សគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីភាពអាចទៅរួចនៃបច្ចេកវិទ្យា TimeWaver នៅក្នុងរបៀបតូចស្រួល និងសាមញ្ញ។
អ្វីដែលគាត់មាននៅក្នុងខួរក្បាលគឺឧបករណ៍មួយដែលគ្រប់គ្នាអាចប្រើបានរៀងរាល់ថ្ងៃ អ្វីមួយដែលតូចស្រួល សាមញ្ញ និងមានប្រយោជន៍។
គូកនតូចមួយដែលឃ្លាំមើលសុខុមាលភាពរបស់យើង ហើយអាចជួយនៅក្នុងរបៀបប្រកបដោយនវានុវត្តដើម្បីបង្ការបញ្ហា ហើយគាំទ្រយើង។
Nuno Nina
Nuno Nina ជាអ្នកស្រាវជ្រាវ និងគ្រូពេទ្យព្យាបាលជនជាតិព័រទុយហ្គាល់។ Nuno គ្រប់គ្រងមន្ទីរព្យាបាលឯកជនប្រាំពីរកន្លែង ដែលពួកវានៅក្នុងប្រទេសព័រទុយហ្គាល់សឹងតែទាំងអស់។ វិស័យនៃការងារចម្បងរបស់គាត់គឺវេជ្ជសាស្ត្រជាសមាហរណកម្ម និងជីវវិទ្យាកោសិកា។
បទពិសោធន៍របស់ Nuno ជាមួយអតិថិជនរាប់ពាន់នាក់បានធ្វើឲ្យគាត់អាចចងក្រងទ្រឹស្តី និងការរកឃើញពីការស្រាវជ្រាវគាត់នៅក្នុងទម្រង់នៃកម្រងដែលគេហៅថា “ហ្វ្រេកង់មាស” ចំនួន 144,000។ ពេលគាត់បានពើបប្រសប់ជាដំបូងជាមួយនឹងបច្ចេកវិទ្យា TimeWaver ជាច្រើនឆ្នាំកន្លងមក គាត់បានផ្ដល់យោបល់ភ្លាមៗឲ្យរួមបញ្ចូលវាជាមួយភាពអាចទៅរួចនៃការដាក់អនុវត្តហ្វ្រេកង់ដើម្បីបង្កើតអ្វីមួយដែលអស្ចារ្យហួសលើសពីផ្នែករបស់វាទៅទៀត។


ការបញ្ចូលគ្នានៃបទពិសោធន៍របស់ Nuno នៅក្នុងការដាក់អនុវត្តហ្វ្រេកង់ និងការងាររបស់ Marcus នៅក្នុងការវិភាគវិស័យព័ត៌មាននាំទៅដល់ការបង្កើតនូវប្រព័ន្ធហ្វ្រេកង់ TimeWaver ប៉ុន្មានឆ្នាំកន្លងទៅ ហើយពេលដល់ពេលវេលាដ៏សមគួរនាំដល់ការចាប់កំណើតនៃ Healy!

បញ្ហាចោទ
ក្រុមដ៏មានបទពិសោធន៍នៃអ្នកអភិវឌ្ឍ និងវិស្វករដែលបានធ្វើការនៅលើប្រព័ន្ធ TimeWaver ពីមុនមកអស់ជាច្រើនឆ្នាំបានប្រឈមនឹងបញ្ហាចោទនៃការសូនបច្ចេកវិជ្ជាដ៏ស្មុគ្រស្មាញរបស់ពួកគេឲ្យចេញជារូបរាងទៅជាឧបករណ៍តូចស្រួល និងងាយស្រួលប្រើប្រាស់។
រហូតទល់ពេលនេះ បច្ចេកវិទ្យា TimeWaver ត្រូវបានប្រើប្រាស់ជាលក្ខណៈអាជីពប៉ុណ្ណោះ លក្ខខណ្ឌតម្រូវឲ្យមានជាមុនគឺហាតវែរតម្លៃខ្ពស់ និងសាំញ៉ាំ និងការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយនៃគ្រូពេទ្យព្យាបាលជំងឺ។ លើសពីនេះទៀត តម្រូវឲ្យមានកុំព្យូទ័រដែលសម្រាប់តែការគ្រប់គ្រងវា។
ទាំងអស់នេះបានផ្លាស់ប្តូរជាលក្ខណៈមូលដ្ឋានគ្រឹះហើយពេលនេះ៖ អ្នកអាចដាក់ Healy នៅក្នុងហោប៉ៅ ឬភ្ជាប់វាទៅនឹងសម្លៀកបំពាក់របស់អ្នក។ កម្មវិធី Healy នៅលើទូរសព្ទឆ្លាតវៃរបស់អ្នកដឹងរបៀបប្រើប្រាស់វា ដោយណែនាំអ្នកនូវអ្វីដែលត្រូវធ្វើបន្ទាប់គ្រប់ពេលទាំងអស់។
លទ្ធផល
ការបង្កើត Healy បានចំណាយអស់ប្រាក់ ពេលវេលា និងធនធានច្រើនច្រើនក្រាស់ក្រែលជាងប្រព័ន្ធ TimeWaver ណាមួយមុនវាទៅទៀត។ ការបង្កើតឡើងទាំងមូលនៃ Healy ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់។
លទ្ធផលនៃរាល់គ្រប់ការប្រឹងប្រែងនេះគឺតូច មិនមានតម្លៃថ្លៃ ហើយងាយស្រួលប្រើណាស់!

នេះគឺអ្វីដែលមិត្តភក្តិ សហការី និងអ្នកប្រើប្រាស់របស់យើងកំពុងនិយាយ៖ អ្នកធ្វើបានល្អដែលបង្កើត Healy!