ចក្ខុវិស័យរបស់យើង។ ការមានទឹកចិត្តរបស់យើង។
សុខុមាលភាព និងតុល្យភាពផ្នែកថាមពលជាមួយ Healy Wellness
Healy គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន TimeWaver ដែលប្រតិបត្តិការជាអន្តរជាតិ។ ចក្ខុវិស័យរួមរបស់យើងគឺថាមនុស្សគ្រប់រូបគួរតែមានឱកាសក្នុងការរស់នៅជីវិតមានសុខភាពល្អគ្រប់ជ្រុងជ្រោយ។

Marcus Schmieke
Marcus Schmieke គឺជាស្ថាបនិកនៃ TimeWaver។ គាត់គឺជាកម្លាំងជំរុញនៅពីក្រោយការបង្កើតប្រព័ន្ធ TimeWaver និង Healy។
Marcus គឺជាអ្នកលេងព្យាណូនៃការប្រគំតន្ត្រីពេលនៅជាកុមារ ក្លាយជាស្តេចអុក ពេលនៅវ័យចំទង់ ហើយពេលជាមនុស្សធំវ័យក្មេង គាត់សម្រេចចិត្តធ្វើជាព្រះសង្ឃនៅក្នុងវត្តប្រទេសឥណ្ឌាអស់ជាច្រើនឆ្នាំ។ គាត់សិក្សាទស្សនវិជ្ជា និងរូបវិទ្យា ឱកាសក្នុងការជួបនឹងរូបវិទូអាល្លឺម៉ង់ Burkhard Heim បាននាំទៅដល់សហប្រតិបត្តិការដ៏យូរ និងដែលផ្តល់ប្រយោជន៍ទៅវិញទៅមក។
ការលើកឡើងនូវចំណុចសំខាន់ៗនៃការងាររបស់ Marcus រហូតមកគឺបច្ចេកវិទ្យា TimeWaver ដែលបង្រួបបង្រួមវិទ្យាសាស្ត្រធម្មជាតិ និងទស្សនវិជ្ជា ផ្អែកលើទ្រឹស្តីវិស័យព័ត៌មានរបស់ Burkhard Heim។
Burkhard Heim
Burkhard Heim គឺជារូបវិទូតែម្នាក់គត់រហូតមកទល់សព្វថ្ងៃនេះដែលបានសម្រេចបាននូវគោលដៅរុករកឃើញ ‘រូបមន្តពិភពលោក’ នៅក្នុងទ្រឹស្តីវិស័យព័ត៌មានរបស់គាត់។ គាត់ត្រូវបានជំរុញដោយចំណាប់អារម្មណ៍ដ៏ខ្លាំងពេញមួយជីវិតគាត់ចំពោះវិទ្យាសាស្ត្រចេតភាព និងវិទ្យាសាស្ត្រភាពគ្រប់ជ្រុងជ្រោយ។
អស់ជាច្រើនឆ្នាំ វាជាការប្រាថ្នារបស់ Marcus ដែលអ្នក និងមនុស្សគ្រប់រូបទៀតគួរតែមានលទ្ធភាពងាយស្រួល និងល្មមអាចចំណាយបានទៅកាន់ភាពអាចទៅរួចនៃបច្ចេកវិទ្យា TimeWaver។

Marcus Schmieke បានសរសេរសៀវភៅច្រើនជាង 20 ក្បាលអំពីការផ្សារភ្ជាប់ទៅវិញទៅមករវាងស្មារតី និងរូបធាតុ និងប្រធានបទផ្នែកទស្សនវិជ្ជា និងវិទ្យាសាស្ត្រដទៃទៀត ដែលខ្លះក្នុងចំណោមពួកវាត្រូវបានបកប្រែជាភាសាជាច្រើន។

សាកលវិទ្យាល័យ Tattva Viveka និង Dev Sanskriti
Marcus គឺជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកនៃ ទស្សនាវដ្តី Tattva Viveka ដែលជាវេទិកាសម្រាប់បណ្តូរនៃវិទ្យាសាស្ត្រ ទស្សនវិជ្ជា និងចេតភាព។
គាត់បានកាន់កាប់ភាពជាសាស្ត្រាចារ្យទស្សនកិច្ចនៅ សាកលវិទ្យាល័យ Dev Sanskriti នៅ Haridwar ប្រទេសឥណ្ឌា អស់ជាច្រើនឆ្នាំ។
វិទ្យាស្ថានស្រាវជ្រាវសតិសម្បជញ្ញៈដែលមានអតិ្ថភាព
Marcus គឺជាស្ថាបនិក នៃ វិទ្យាស្ថាន សម្រាប់ វិទ្យាស្ថានស្រាវជ្រាវសតិសម្បជញ្ញៈដែលមានអត្ថិភាព (ECR) ក្នុងទីក្រុងប៊ែរឡាំង ដែលជាវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវសតិសម្បជញ្ញៈដែលអនុវត្តប្រើប្រាស់បាន។
នៅ ECR Marcus និងអ្នករូបវិទូអន្តរជាតិច្រើនរូបស្រាវជ្រាវអន្តរកម្មរវាងរូបធាតុ និងសតិសម្បជញ្ញៈនៅកម្រិតវិទ្យាសាស្ត្រដ៏ខ្ពស់។

Marcus រស់នៅ និងធ្វើការនៅប្រាសាទ Kränzlin ជិតទីក្រុងប៊ែរឡាំង ដែលទីស្នាក់ការកណ្តាលនៃ TimeWaver ក៏ស្ថិតនៅផងដែរ។

ព្រឹត្តិការណ៍
Healy និងផលិតផល និងបច្ចេកវិទ្យា TimeWaver ដទៃផ្សេងទៀតត្រូវបានបង្ហាញជាប្រចាំនៅសន្និសីទអ្នកជំនាញ និងព្រឹត្តិការណ៍សំខាន់ៗដោយមានការផ្តោតទៅលើវិស័យថ្មីនៃវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្របង្គ្រប់បន្ថែម។
បន្ថែមលើនោះ យើងរៀបចំស៊េរីនៃព្រឹត្តិការណ៍ TimeWaver World ពីរដងក្នុងមួយឆ្នាំ។
TimeWaver Winter World នៅដើមឆ្នាំ (ឧ. ក្នុងឆ្នាំ 2019 នៅសណ្ឋាគារ Radisson Blue ទីក្រុងប៊ែរឡាំង)។ TimeWaver Summer World នៅប្រហែលៗពាក់កណ្តាលឆ្នាំ (ឧ. ក្នុងឆ្នាំ 2019 នៅសណ្ឋាគារ Dolce ទីក្រុង Bad Nauenheim)
អ្នកពិគ្រោះយោបល់យើង
គ្រូពេទ្យព្យាបាលជំងឺច្រើនជាង 2,000 នាក់បានប្រើប្រាស់ការដាក់អនុវត្តហ្វ្រេកង់នៃប្រព័ន្ធ Healy និង TimeWaver។
អ្នកពិគ្រោះយោបល់អ្នកប្រើប្រាស់ Healy និង TimeWaver លើសពីមួយរយនាក់គឺសកម្មនៅក្នុងប្រទេសជាច្រើនដើម្បីធ្វើឲ្យផលិតផលយើងកាន់តែត្រូវបានស្គាល់កាន់តែច្រើនឡើង និងដើម្បីគាំទ្រអ្នកប្រើប្រាស់របស់ខ្លួន។
យើងធ្វើការផ្តោតជាពិសេសលើការពិតដែលថាក្រុមហ៊ុនយើងផ្តោតលើមនុស្ស និងលើមនុស្សជាតិ និងទំនាក់ទំនងពោរពេញដោយការទុកចិត្ត។

ការណ៍ពិត និងលេខ
ប្រទេស
បច្ចេកវិទ្យាវិស័យព័ត៌មាន TimeWaver កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសច្រើនជាង 40។
គ្រូពេទ្យព្យាបាលជំងឺ
គ្រូពេទ្យព្យាបាលជំងឺច្រើនជាង 2,000 នាក់កំពុងប្រើប្រាស់ផលិតផល TimeWaver និង Healy រៀងរាល់ថ្ងៃ។
កម្មវិធី
កម្មវិធីច្រើនជាង 500,000 ត្រូវបានដំណើរការនៅលើម៉ាស៊ីនដែលមាន TimeWaver និងក្បួនវិធីរបស់ Healy។
ចាប់តាំងពីបង្កើតវានៅឆ្នាំ 2007 មក ក្រុមហ៊ុន TimeWaver Group បានរីកដុះដាលទៅជាសកម្មនៅក្នុងប្រទេសច្រើនជាង 40 យើងកំពុងតែបង្កើតជាប់ជានិច្ច និងយ៉ាងសកម្មនូវប្រព័ន្ធថ្មីក៏ដូចជាបន្តការស្រាវជ្រាវ និងការបង្កើត ទំនើបនាំមុខគេបំផុតនៅក្នុងវិស័យការព្យាបាលដោយប្រើហ្វ្រេកង់ និងវិទ្យាសាស្ត្រវិស័យព័ត៌មាន។

ចាប់ផ្តើមអាជីវកម្មរបស់អ្នកនៅក្នុងទីផ្សារសុខុមាលភាព
សូមធ្វើជាផ្នែកមួយនៃក្រុមដែលមានលក្ខណៈតែមួយគ្មានពីរ និងប្រកបដោយគុណវុឌ្ឍិដ៏ខ្ពស់នៃអ្នកឯកទេសលើកស្ទួយសុខុមាលភាព! យើងកំពុងផ្តល់ជូនទស្សនៈវិស័យប្រាក់ចំណូលដ៏ទាក់ទាញសម្រាប់ទាំងសកម្មភាពពេញម៉ោង និងក្រៅម៉ោង ក៏ដូចជា៖
- កម្រងផលិតផលប្រកបដោយនវានុវត្ត
- ចំណែកទីផ្សារដែលកាន់តែរីកចម្រើន
- គុណភាពផលិតផលឈានមុខគេអស់ជាង 10 ឆ្នាំ។
- ថ្នាក់គ្រប់គ្រង និងវប្បធម៌សាជីវកម្មកម្រិតកំពូល
- ភាពពេញចិត្តរបស់អតិថិជនដ៏ប្រសើរឧត្តម
- ឱកាសប្រាក់ចំណូលដ៏គួរឲ្យទាក់ទាញ
- ការបណ្តុះបណ្តាលបន្ត
Healy ជាសំបុត្ររបស់អ្នកទៅកាន់អនាគតទូទាំងពិភពលោកនៃការលក់ដោយប្រើបណ្តាញសង្គម!
ចូលរួមជាមួយយើង ហើយក្លាយជាផ្នែកមួយនៃក្រុមរបស់យើង!